ប្រើប្រាស់ភាសារបស់ Web ដើម្បីបង្កើតកម្មវិធី Desktop ជាមួយ Electron

in #cambodia8 years ago

electron2.jpg

កាលពីមុន ដើម្បីបង្កើតកម្មវិធី Desktop អ្នកអភិវឌ្ឍកម្មវិធីទាំងអស់តម្រូវឲ្យមានចំណេះដឹងផ្នែកភាសាកុំព្យូទ័រសម្រាប់ Desktop ដូចជា C, C++, C# និង Java ជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះប្រសិនបើអ្នកមានចំណេះដឹងទាក់ទងនឹងការអភិវឌ្ឍកម្មវិធីសម្រាប់ Web រួចហើយ នោះអ្នកអាចបង្កើតកម្មវិធី Desktop បានយ៉ាងងាយស្រួលដោយមិនចាំបាច់សិក្សាភាសាខាងលើបន្ថែម។ Electron គឺជា Library មួយដែលអាចបង្កើតកម្មវិធីសម្រាប់ Desktop ដោយប្រើភាសា Javascript, HTML និង CSS។

អត្ថបទនេះនឹងបង្ហាញអំពីការតម្លើង និងការប្រើប្រាស់ Electron ដើម្បីបង្កើតកម្មវិធី Desktop មួយ។

ការតម្លើង
តម្រូវការៈ Node.js

ការតម្លើង Electron ជាលក្ខណៈ Global

npm install electron -g

ការតម្លើង Electron ជា Dependency សម្រាប់គម្រោងមួយ

npm install electron --save-dev

ការប្រើប្រាស់
ទម្រង់ទូទៅនៃកម្មវិធី៖

my-electron-app/

  • index.html
  • main.js
  • package.json

package.json

electron3.png

main.js

electron4.png

index.html

electron5-1.png

ដើម្បីដំណើរការកម្មវិធី អ្នកអាចចូលទៅក្នុង Folder របស់កូដដោយប្រើ Command Promt ឬ Terminal រួចប្រើបញ្ចូល Command ដូចខាងក្រោម៖

ចំពោះការតម្លើង Electron ជាលក្ខណៈ Global:

electron .

ចំពោះការតម្លើង Electron ជា Dependency នៅក្នុងគម្រោងមួយ

MacOS/Linux: $ ./node_modules/.bin/electron .
Windows: $ .\node_modules\.bin\electron .

បន្ទាប់ពីដំណើរការ Command ខាងលើហើយ អ្នកនឹងទទួលបានលទ្ធផលដូចខាងក្រោម៖

electron6-1.png

electron7-1.png

ប្រភពដើម